លោក យឹម ផេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន មង្គលរស្មីរតនៈ រៀលអុីស្ទេត បាននាំយកធុងសំរាបទៅជូន លោក វេជ្ជៈបណ្ឌិត ហ៊ៃ ឡៃស៊ុន ប្រធានមន្ទីពេទ្យ ខេត្តកោះកុង ដើម្បីចូលរួមថែរក្សាអនាម័យ និងបរិស្ថាន


29-Dec-2020



ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក យឹម ផេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន មង្គលរស្មីរតន: រៀលអ៉ីស្ទេត ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លាបានជួយឧបត្ថម្ភ ធុងសំរាមធំ មានកង់រុញ ចំនួន០៨ធុង សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង។

សូមប្រសិទ្ធិពរជ័យ ដល់លោក និងភរិយា ព្រមទាំងក្រុមគ្រួសារ ទទួលជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។ 

ការធ្វើទានអាចធ្វើបាននៅគ្រប់ទីកន្លែង ជាពិសេសក្នុងមន្ទីរពេទ្យ ដែលអាចរួមចំណែកជួយធ្វើឲប្រជាពលរដ្ឋមានសុខភាពល្អប្រសើរ និងអាចជួយសង្គ្រោះដល់អាយុជីវិតមនុស្ស(អ្នកជំងឺ)  និងទទួលបាននូវផលអានិសង្សខ្ពង់ខ្ពស់ណាស់ ។

ថ្ងៃ សុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសរាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។